កសិករគួរចេះជំនាញកែច្នៃអាហារ ដើម្បីកែច្នៃបន្លែផ្លែឈើដែលសល់ប្រសើរជាងបោះចោល
ខែមិថុនា 06 2024
អ្នកស្រី កែវ សុវណ្ណារី បច្ចុប្បន្នជាអាជីវករលក់បន្លែផ្លែឈើ និងមានហាងលក់បន្លែផ្ទាល់ខ្លួន។ ត្បិតមានមុខរបរស្រាប់ ប៉ុន្តែអ្នកស្រីសុវណ្ណារីបានមករៀនជំនាញកែច្នៃអាហារ ដើម្បីយកចំណេះដឹងបច្ចេកទេសនេះទៅកែច្នៃបន្លែផ្លែឈើដែលសល់ លើសតម្រូវការ ឬលក់មិនទាន់ជាដើម ជៀសជាងខូចហើយយកទៅបោះចោល។
អ្នកស្រីថាអាជីវករលក់បន្លែផ្លែឈើ ពិសេសកសិករគួរតែមករៀនជំនាញ ហើយត្រូវមានបច្ចេកទេសក្នុងការកែច្នៃបន្លែផ្លែឈើ ព្រោះកន្លងមកដោយសារគ្មានចំណេះដឹងលើការកែច្នៃនេះហើយទើបបន្លែផ្លែឈើមួយចំនួនដែលលើសតម្រូវការ លក់ចេញមិនទាន់ ត្រូវបោះចោលខាតបង់ព្រោះមិនចេះកែច្នៃ៕