ស្វាគមន៍ចំពោះបទបង្ហាញរបស់ម្រេចខ្ចីជ្រក់


ស្វាគមន៍ចំពោះបទបង្ហាញរបស់ម្រេចខ្ចីជ្រក់

KSR កំពុងចាប់ផ្តើមប្រមូលផលិតផលក្នុងស្រុកមួយចំនួន ដើម្បីចូលទីផ្សារតាមរយៈបណ្តាញសង្គម កម្មវិធី និងតាំងពិព័រណ៍ដោយក្រសួងពាណិជ្ជកម្ម។ ផលិតផលក្នុងស្រុករបស់យើងកំពុងចែករំលែកនៅក្នុងទីផ្សារតូចរបស់ Facebook។

ប្រមូលផ្តុំដោយផលិតផលក្នុងស្រុកពិតៗ រួមជាមួយគុណភាពល្អលើសការនាំចូល ជាពិសេសចូលរួមកាត់បន្ថយកាប្រើប្រាស់ប្លាស្ទីក និងគិតគូរពីការថែទាំំបរិស្ថាន ដោយផ្តល់ជូននូវសេវាកម្មល្អ ស្មោះត្រង់ ទទួលខុសត្រូវ  ចំណែកមួយកាត់បន្ថយចំណាកស្រុក។

Green Pepper

Moderate source of sodium
It is great for digestive health
Rich in anti-Oxidants
High on dietary fiber
Products by Thupbo Agrifood, Battambang, Cambodia
– Size: 50g/120g/200g/250g/500g
– Good food for everyone: Pepper from Orsom/ Kulen, Cambodia

 

ការកែឆ្នៃម្រេចខ្ចី អោយទៅជាម្រេចជ្រក់សម្ងួត បានផ្តល់នូវការងារបន្ថែមជាច្រើនដល់កសិករ។ ក្រោយពីប្រមូលផលពួកគាត់ ចាប់ផ្តើមប្រឡេះយកតែគ្រាប់ ហើយទងដែលនៅសល់ ក៏អាចយកទៅប្រើប្រាស់ជាវត្ថុធាតុដើម ក្នុងការផលិតជាជីកំប៉ុស្តិ៍ ដើម្បីប្រើប្រាស់ក្នុងការដាំដុះវិញផងដែរ។ គ្រាប់ម្រេចខ្ចី ដែលមានតម្លៃថ្លៃជាងមុន ត្រូវបានបញ្ជូនមកកាន់កន្លែងកែឆ្នៃ ដើម្បីជ្រក់ សម្ងួត ពិនិត្យគុណភាព រសជាតិ វេចខ្ចប់ និងចែកចាយទៅកាន់អតិថិជន។

កសិករទទួលបានចំណូលបន្ថែមពីសកម្មភាពប្រឡេះគ្រាប់ម្រេច

ទងម្រេច ឆ្នៃជាជីកំប៉ុស្តិ៍ប្រើប្រាស់ក្នុងការដាំដុះឡើងវិញ និងមិនបង្ក
ជាផលប៉ះពាល់ដល់បរិស្ថាននោះទេ។

 

  • ផ្ទុកសារធាតុសូដ្យូមក្នុងកម្រិតមធ្យម
  • ល្អសម្រាប់សុខភាពប្រពន្ធ៏រំលាយអាហារ
  • សម្បូរណ៍សាធាតុប្រឆាំងនឹងអុកស៊ីតកម្ម
  • សម្បូរណ៍ទៅដោយសារធាតុសរសៃរ
  • ទំហំនៃការវេចខ្ចប់៖ 50ក្រាម/120ក្រាម/200ក្រាម/250ក្រាម/500ក្រាម

ជាអាហារពិសេសសម្រាប់មនុស្សគ្រប់វ័យ៖ គ្រាប់ម្រេចមកពីស្រុកអូរសោម គូលេន នៃប្រទេសកម្ពុជា