វីដេអូពិស្តារនៃអាជីវកម្មស្ត្រីជំនួញជើងខ្លាំងជនបទដែលនាំគ្រាប់ស្វាយចន្ទីចូលទីផ្សារជប៉ុន
ខែធ្នូ 12 2022
«អ្នកស្រី អ៊ិន ឡៃហួត ជាកសិករស្ត្រីក្នុងសហគមន៍មួយរូប ដែលហ៊ានរកស៊ីតាំងពីតូចរហូតដល់ កាន់កាប់សិប្បកម្មកែច្នៃគ្រាប់ចន្ទី ដែលគិតជាទឹកប្រាក់តម្លៃសរុបជាងមួយលានដុល្លារ។ អ្នកស្រីថា គាត់សឹងតែមិនជឿខ្លួនឯង ។ មិនជឿក៏ព្រោះតែកាលចាប់ផ្ដើមគឺវាតូច ហើយចេះតែរិះរកទន់ល្អិតល្អោចផ្សេងៗទៀតមកផ្គួបផ្សំបន្ថែម ដល់ពេលតម្រូវការទីផ្សារកាន់តែជម្រុញខ្លាំង អ្នកស្រីក៏ប្រឹងបង្កើនទំហំផលិតកាន់តែធំ ហើយកាន់តែឈានទៅរកបទដ្ឋានគុណភាព និងអនាម័យខ្លាំងឡើងៗ។ បើទោះបីពុំមានឱកាសសិក្សាដល់ថ្នាក់បរិញ្ញាក៏ដោយ ប៉ុន្តែអ្នកស្រីមានឱកាសរៀនសូត្រពីបច្ចេកទេសកែច្នៃ និងរបៀបរបបប្រកបរបរនេះយ៉ាងល្អិតល្អន់ ហើយអ្នកស្រីយល់ថាវាមានតម្លៃណាស់សម្រាប់អ្នកស្រីផ្ទាល់ ក៏ដូចជាប្រជាជនផ្សេងទៀតដែលមានបំណងចង់រកស៊ី។»
ខាងក្រោមនេះជាវីដេអូឯកសារទី៧ ដែលពិស្តារពីគំនិតអាជីវកម្ម សកម្មភាពនៃការផលិត និងមហិច្ឆិតារបស់ស្ត្រីជើងខ្លាំងជនបទអ្នកស្រី អ៊ិន ឡៃហួត៖
***សម្រាប់អ្នកមិនទាន់បានទស្សនាវីដេអូទី១ ទី២ ទី៣ ទី៤ ទី៥ និងទី៦ សូមចុចលីងខាងក្រោម៖ «MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» បើប្រិយមិត្តស្រឡាញ់ គាំទ្រ សូមចុច Like និងសែរវីដេអូទាំងនេះទៅកាន់មនុស្សជាទីស្រឡាញ់ និងស្គាល់អ្នកឲ្យបានដឹងផង៕