ស្រា GIN កម្ពុជា បិតពីដំណាំជុំវិញផ្ទះជាផលិតផលល្អលំដាប់ពិភពលោក

ស្រា GIN កម្ពុជា បិតពីដំណាំជុំវិញផ្ទះជាផលិតផលល្អលំដាប់ពិភពលោក


ខែ​ធ្នូ 12 2022

នេះជា Gin Spirits មានគុណភាពល្អលំដាប់សកល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវអឺរ៉ុប។ វាផលិតនៅក្នុងសិប្បកម្មសាមញ្ញមួយនៅកម្ពុជា ឈ្មោះថា Seekers ដោយវត្ថុធាតុដើមជាង៩០ភាគរយគឺជារបស់ខ្មែរ។

ផលិតផល​ Seekers និងគ្រឿងផ្សំ រូបថត៖ ផេក Seekers Spirits

Gin ជាប្រភេទស្រាមួយក្នុងចង្កោម Spirits ដែលមានកម្រិតអាល់កុលខ្ពស់ ចន្លោះ ពី ២០ ភាគរយ ដល់ ៩០ភាគរយ។ ទឹកស្រវឹងនេះមានប្រវត្តិយ៉ាងជ្រាលជ្រៅនៅលើទឹកដីអឺរ៉ុបខាងលិច និងអឺរ៉ុបកណ្ដាល ហើយវាក្លាយទៅជាភេសជ្ជៈដែលមានប្រជាប្រិយមួយដូចជា Beer និង ស្រាទំពាំងបាយជូរដែរ។

នៅកម្ពុជា ក្រៅតែពីអ្នកបម្រើការក្នុងវិស័យភេសជ្ជៈ និងអ្នកនិយមទទួលទានភេសជ្ជៈប្រភេទនេះ គឺមិនសូវមានអ្នកស្គាល់ថា Spirits នេះជាអ្វី ខុសពីស្រាទំពាំងបាយជូ និងស្រាផ្សេងទៀតយ៉ាងម៉េចណាស់។ យ៉ាងណាក៏ដោយ Spirits ដែលមានបញ្ចូលនូវរសជាតិ និងក្លិននៃរុក្ខជាតិ ឬផលិតផលធម្មជាតិផ្សេងៗដូចជា Gin ឬ Rum លាយផ្សំទៅជា Cocktail កំពុងទាក់ទាញចំណូលចិត្តមនុស្សដែលចូលចិត្តគ្រឿងស្រវឹងបែបស្រាល ស្រទន់ ផ្អែម និងក្រអូបប្រហើរ។

ស្រា GIN Seekers ដែលលាយធ្វើជាខុកថែល រូបថត៖ ផេក Seekers Spirits

ដោយសារលក្ខខណ្ឌអំណោយផល ប្ដីប្រពន្ធជនជាតិអង់គ្លេស Tania និងMarcoដែលពីមុនរកស៊ីខាងផ្នែកភោជនីយដ្ឋានបានផ្ដើមគំនិតបិតស្រាប្រភេទ Spirits នេះឡើង ដោយមានការជ្រោយជ្រោមជ្រែង និងសម្របសម្រួលពីជនជាតិខ្មែរ។

ស្ថាបនិក Seekers ជនជាតិអង់គ្លេស Tania និងMarco

បច្ចុប្បន្ននេះ Gin កំពុងដើរតួនាទីជាគ្រឿងស្រវឹងសម្រាប់មនុស្សទូទាំងពិភពលោក ជាពិសេសពួកមនុស្សមានគម្រិតជីវភាពធូរធា ហើយភាគច្រើនវាត្រូវបានប្រើជាគ្រឿងផ្សំធ្វើភេសជ្ជៈដែលមានជាតិស្រវឹងផ្សេងៗ ព្រោះតែវាមានផ្ទុកអាល់កុលខ្ពស់ កម្រមានអ្នកទទួលទានសុទ្ធណាស់។

លោក សុភ័ក្ត្រ ជាអ្នកគ្រប់គ្រងផ្នែកអាហារ និងភេសជ្ជៈ មានបទពិសោធន៍ច្រើនឆ្នាំ ទាំងក្នុង និងក្រៅប្រទេសថា Seekers ជា Gin ដែលមានរសជាតិពិសេសពី Gin ផ្សេងៗ ដោយសារវាផ្សំឡើងពីរុក្ខជាតិ ទឹកនៅក្នុងស្រុកខ្មែរ ដែលរបស់ទាំងនេះគ្មានទេនៅអឺរ៉ុបជាទីកំណើតនៃ Gin Spirit ។

អ្នកជំនាញកំពុងពិនិត្យ​ និងតេស្តស្រា GIN Seekers រូបថត៖ ផេក Seekers Spirits

សួរថានៅក្នុងស្ថានភាពជំងឺកូវីដ ១៩ រាលដាល គ្រឿងស្រវឹងត្រូវបានរឹតបន្តឹងខ្លាំង តើ Seeker ដំណើរការយ៉ាងម៉េច? លោកស្រី សុវត្ថា លើកឡើងពីដំណើរការរបស់ Seekers អំឡុងពេលកូវីដ ដោយ Seekers សម្ងំស្រាវជ្រាវបង្កើតផលិតផលថ្មី ដើម្បីបញ្ចេញទៅក្នុងទីផ្សារ។ លោកស្រីលើកឡើងពីទីផ្សារ និងទស្សនៈវស័យទៅថ្ងៃមុខដែរ។

ផលិតផលស្រា GIN Seekers រូបថត៖ ផេក Seekers Spirits

***សម្រាប់អ្នកមិនទាន់បានទស្សនាវីដេអូទី១ ទី២ ទី៣ ទី៤ និងទី៥ សូមចុចលីងខាងក្រោម៖

«MADE IN CAMBODIA» ឬ «ផលិតផលកម្ពុជា» បើប្រិយមិត្តស្រឡាញ់ គាំទ្រ សូមចុច Like និងសែរវីដេអូទាំងនេះទៅកាន់មនុស្សជាទីស្រឡាញ់ និងស្គាល់អ្នកឲ្យបានដឹងផង៕

ស្វែងរកផលិតផល
ផលិតផលថ្មីៗ
  • 06 អត្ថប្រយោជន៍របស់ទឹកឃ្មុំ
    06 អត្ថប្រយោជន៍របស់ទឹកឃ្មុំ
  • សាប៊ូលាងចាន​សៀវលី
    សាប៊ូលាងចាន​សៀវលី
  • អង្ករផ្ការំដួលសរីរាង្គ
    អង្ករផ្ការំដួលសរីរាង្គ
  • ខ្ទឹមក្រហមខ្មែរ មណ្ឌលគិរី
    ខ្ទឹមក្រហមខ្មែរ មណ្ឌលគិរី
  • ខ្ទឹមសខ្មែរ មណ្ឌលគិរី
    ខ្ទឹមសខ្មែរ មណ្ឌលគិរី
ផលិតផលពេញនិយម
  • 06 អត្ថប្រយោជន៍របស់ទឹកឃ្មុំ
    06 អត្ថប្រយោជន៍របស់ទឹកឃ្មុំ
  • សាប៊ូលាងចាន​សៀវលី
    សាប៊ូលាងចាន​សៀវលី
  • អង្ករផ្ការំដួលសរីរាង្គ
    អង្ករផ្ការំដួលសរីរាង្គ
  • ខ្ទឹមក្រហមខ្មែរ មណ្ឌលគិរី
    ខ្ទឹមក្រហមខ្មែរ មណ្ឌលគិរី