KSR កំពុងចាប់ផ្តើមប្រមូលផលិតផលក្នុងស្រុកមួយចំនួន ដើម្បីចូលទីផ្សារតាមរយៈបណ្តាញសង្គម កម្មវិធី និងតាំងពិព័រណ៍ដោយក្រសួងពាណិជ្ជកម្ម។ ផលិតផលក្នុងស្រុករបស់យើងកំពុងចែករំលែកនៅក្នុងទីផ្សារតូចរបស់ Facebook។
ប្រមូលផ្តុំដោយផលិតផលក្នុងស្រុកពិតៗ រួមជាមួយគុណភាពល្អលើសការនាំចូល ជាពិសេសចូលរួមកាត់បន្ថយកាប្រើប្រាស់ប្លាស្ទីក និងគិតគូរពីការថែទាំំបរិស្ថាន ដោយផ្តល់ជូននូវសេវាកម្មល្អ ស្មោះត្រង់ ទទួលខុសត្រូវ ចំណែកមួយកាត់បន្ថយចំណាកស្រុក។
ការកែឆ្នៃម្រេចខ្ចី អោយទៅជាម្រេចជ្រក់សម្ងួត បានផ្តល់នូវការងារបន្ថែមជាច្រើនដល់កសិករ។ ក្រោយពីប្រមូលផលពួកគាត់ ចាប់ផ្តើមប្រឡេះយកតែគ្រាប់ ហើយទងដែលនៅសល់ ក៏អាចយកទៅប្រើប្រាស់ជាវត្ថុធាតុដើម ក្នុងការផលិតជាជីកំប៉ុស្តិ៍ ដើម្បីប្រើប្រាស់ក្នុងការដាំដុះវិញផងដែរ។ គ្រាប់ម្រេចខ្ចី ដែលមានតម្លៃថ្លៃជាងមុន ត្រូវបានបញ្ជូនមកកាន់កន្លែងកែឆ្នៃ ដើម្បីជ្រក់ សម្ងួត ពិនិត្យគុណភាព រសជាតិ វេចខ្ចប់ និងចែកចាយទៅកាន់អតិថិជន។
កសិករទទួលបានចំណូលបន្ថែមពីសកម្មភាពប្រឡេះគ្រាប់ម្រេច
ទងម្រេច ឆ្នៃជាជីកំប៉ុស្តិ៍ប្រើប្រាស់ក្នុងការដាំដុះឡើងវិញ និងមិនបង្ក
ជាផលប៉ះពាល់ដល់បរិស្ថាននោះទេ។
ជាអាហារពិសេសសម្រាប់មនុស្សគ្រប់វ័យ៖ គ្រាប់ម្រេចមកពីស្រុកអូរសោម គូលេន នៃប្រទេសកម្ពុជា